យ៉ោងតាមរបាយការណ៍បានឱ្យដឹងថា ក្រុមបិសាចក្រហម Manchester United កំពុងតែរៀបចំការវាយឆ្មក់អ្នកចាំទី Jordan Pickford របស់ ក្រុម Everton​ ប្រសិន​ណា​បើ​អ្នក​ចាំទី​បច្ចុប្បន្នរបស់ពួកគេ David De Gea ​ចាកចេញពីក្រុមែននោះ។

Man Utd កំពុងសម្លឹងមើលអ្នកចាំទី Pickford ​បើ​សិន De Gea ​ចាកចេញ
Man Utd កំពុងសម្លឹងមើលអ្នកចាំទី Pickford ​បើ​សិន De Gea ​ចាកចេញ

កិច្ចសន្យារបស់ De Gea ​នឹង​ឈាន​ដល់​ឆ្នាំ​ចុង​ក្រោយ​នៃ​កុងត្រា​របស់​គេ​នា​រដូវ​កាល​ក្រោយ​នេះ​ហើយ ខណៈ​ដែល​ការ​បន្ដ​កុងត្រា​ក៏​មិន​ទាន់​មាន​នៅ​ឡើយ​ដែរ។ ដូច្នេះ​ហើយ ​ក្រុម​បិសាច​ក្រហម​កំពុង​បារម្ភ​ថា​រូបគេ​អាច​នឹង​ចាកចេញ​ទៅ បើ​មាន​ក្លឹប​ណា​មួយ​អាច​អន្ទង់​ចិត្ត​និង​ទិញ​យក​គេ​ក្នុង​តម្លៃ​ខ្លួន​សម​ស្រប។

ពិតណាស់ប្រសិនបើ De Gea មិនព្រមចុះកុងត្រាថ្មីដោយចាកចេញពីក្លឹបនេះមែននោះ លោក Jose Mourinho នឹងសម្លឹងមើលទៅអ្នកចាំទីសញ្ចាតិអង់គ្លេសវិញម្ដងដែរជាជម្រើសទីមួយមស្រាប់លោក៕

ប្រភព៖ Daily Mail