ក្លឹប Man Utd​ត្រៀមចំណាយ​ប្រាក់ច្រើនមិនធ្លាប់មាន ដោយគ្រោងនឹងឆ្លើយ​តបចំពោះ​តម្លៃ​១០០​លានផោន​សម្រាប់​ផ្ទេរកីឡាករ​​​ Jadon Sancho របស់ក្លឹប Dortmund ។

photo of Jadon Sancho
កីឡាករ​​​ Jadon Sancho របស់ក្លឹប Dortmund

វានឹងក្លាយ​ជា​ជំនួញដ៏ធំ​សម្រាប់​ក្រុម Dortmund ដែល​បាន​ផ្ទេរ Sacho ពីក្លឹប City មក​ក្នុងតម្លៃ​ត្រឹម​តែ​៨​លានផោនប៉ុណ្ណោះ​កាលពីរដូវក្តៅឆ្នាំ​២០១៧។

កីឡាករ​យុវជន​រូបនេះ​បានកសាងខ្លួន​ទៅជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​វ័យ​ក្មេង​ឆ្នើមក្នុងវិស័យបាល់ទាត់​កម្រិតពិភព​លោក ដោយរកបាន​១៨គ្រាប់​និង​ជួយបង្កើត​ឱកាស​៣០លើក​ក្នុងការ​បង្ហាញមុខ​៦៨​លើក​សម្រាប់​ក្លឹប​យក្ស​អាល្លឺម៉ង់នេះ។
photo of Jadon Sancho
photo of Jadon Sancho

កីឡាករ​ឆ្នើមវ័យក្មេង​រូបនេះ​ធ្លាប់​ជាប់ជម្រើស​ជាតិ​១០លើក​ផងដែរ កន្លងមកត្រូវ​បានគេភ្ជាប់ទៅនឹង​ក្លឹប Real Madrid ប៉ុន្តែក្លឹប Dortmund ត្រៀម​ខ្លួន​ស្តាប់​សំណើ​សម្រាប់​ Sancho បើទោះបីជា​កីឡាករ​រូបនេះ​បានចុះកិច្ច​សន្យា​ថ្មីដែលមាន​តម្លៃ​១៩០.០០០ផោន​ក្នុងមួយសប្តាហ៍​កាល​ពី​ខែសីហាក៏ដោយ។

Sancho មានទម្រង់លេងល្អនៅពេលចាប់ផ្តើម​រដូវកាល​ថ្មីនេះ ដោយ​រកបាន​៤គ្រាប់​និង​ជួយបង្កើតឱកាស​៧លើក​សម្រាប់មិត្ត​រួម​ក្រុម​ផងដែរ៕