Man Utd គ្រោងបន្តកិច្ចសន្យារយៈពេលពីរឆ្នាំដល់ខ្សែការពារ Eric Baily
18 Jan 2020 - 20:17:06 SHARE
ក្លឹប Man Utdបានត្រៀមកិច្ចសន្យាថ្មី២ឆ្នាំទៀត ដើម្បីរក្សាទុកខ្សែការពារ Eric Baillyដល់ឆ្នាំ២០២២។ កិច្ចសន្យារបស់កីឡាករសញ្ជាតិកូតឌីវ័ររូបនេះគ្រោងចប់នៅរដូវក្តៅនេះ ប៉ុន្តែ Man Utdចង់ពន្យារកិច្ចសន្យាបន្ថែមទៀត។

Baily មិនទាន់បានបង្ហាញមុខក្នុងក្រុមជម្រើស Man Utdនៅឡើយទេនៅរដូវកាលនេះ បន្ទាប់ពីរងរបួសក្បាលជង្គង់ អំឡុងប្រកួតកម្តៅសាច់ដុំមុនរដូវកាល ប៉ុន្តែលោក Ole Gunnar Solskjaerបានសារភាពថា Baily អាចនឹងមានឱកាសចូលរួមក្នុងក្រុមជម្រើស Man Utdសម្រាប់ជំនួបជាមួយក្រុម Liverpool ។

លោក Solskjaer បាននិយាយថា “គាត់ជិតនឹងត្រឡប់មកវិញ ហើយ។ គាត់អាចនឹងត្រឡប់មកវិញនៅចុងសប្តាហ៍នេះ។ សង្ឃឹមថា គាត់អាចលេងបាន៩០នាទីពេញ”។

បើទោះបីជាមានបញ្ហាប្រព័ន្ធការពារ ក៏លោក Solskjaer ចាត់ទុក Baily គឺជាផ្នែកសំខាន់នៃក្រុមជម្រើសរបស់លោក៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព