Man Utd គ្រោងផ្តល់កិច្ចសន្យាថ្មីដល់ Angel Gomes ក្នុងបំណងរារាំងចំណាប់អារម្មណ៍ពី Barcelona
ក្លឹប Manchester United គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ខ្សែបម្រើ Angel Gomes ក្នុងបំណងរារាំងចំណាប់អារម្មណ៍របស់ក្លឹប Barcelona ។

កីលាករវ័យ១៩ឆ្នាំរូបនេះបានចូលរួមជាមួយថ្នាលរបស់ Manchester United តាំងពីវ័យ៦ឆ្នាំមកម្ល៉េះ ហើយនៅពេលនេះមានឱកាសបង្ហាញមុខក្នុងក្រុមជម្រើសដំបូងរបស់លោក Ole Gunnar Solskjaer បន្ទាប់ពីបង្ហាញទម្រង់លេងយ៉ាងល្អ។
ស្របពេលក្លឹប Barcelona ស្ថិតក្នុងចំណោមក្លឹបដែលចាប់អារម្មណ៍លើកីឡាករអង់គ្លេសរូបនេះ មានសេចក្តីរាយការណ៍នៅអ៊ីតាលីថា នៅពេលនេះ Manchester United គ្រោងនឹងសម្រេចកិច្ចព្រមព្រៀងថ្មីជាមួយកីឡាកររូបនេះខណៈពួកគេព្យាយាមរក្សាទុកកីឡាករម្នាក់ក្នុងចំណោមកីឡាករឆ្នើមវ័យក្មេងរបស់ខ្លួន។
Gomes លេងបានបីលើកសម្រាប់ក្រុមជម្រើសដំបូងរបស់ Man Utdរដូវកាលនេះរួមទាំងការបង្ហាញមុខ អំឡុងពេល Manchester United ប្រកួតឈ្នះក្រុម West Ham ១-០នៅក្របខណ្ឌ PL ផងដែរ៕