ក្លឹប Man Utd ​គ្រោងនឹងផ្តល់​កិច្ច​សន្យា​ថ្មី​ដល់​​ខ្សែបម្រើ​ Angel Gomes ក្នុងបំណងរារាំង​ចំណាប់អារម្មណ៍​របស់​ក្លឹប Barcelona ។ កីលាករ​វ័យ​១៩​ឆ្នាំរូបនេះបាន​ចូលរួម​ជាមួយថ្នាលរបស់​​ Man Utd តាំងពីវ័យ៦​ឆ្នាំមកម្ល៉េះ​ ហើយ​នៅពេលនេះមាន​ឱកាស​បង្ហាញមុខ​ក្នុងក្រុមជម្រើស​ដំបូង​របស់​លោក Ole Gunnar Solskjaer បន្ទាប់ពីបង្ហាញ​ទម្រង់លេង​យ៉ាងល្អ។

photo of Angel Gomes
​​ខ្សែបម្រើ​ Angel Gomes

ស្របពេល​ក្លឹប Barcelona ស្ថិតក្នុងចំណោម​ក្លឹប​ដែល​ចាប់អារម្មណ៍​លើ​កីឡាករ​អង់គ្លេស​រូបនេះ មានសេចក្តីរាយការណ៍នៅអ៊ីតាលីថា នៅពេលនេះ Man Utd គ្រោងនឹង​សម្រេចកិច្ចព្រមព្រៀងថ្មីជាមួយកីឡាករ​រូបនេះខណៈពួកគេព្យាយាម​រក្សា​ទុកកីឡាករម្នាក់ក្នុងចំណោម​កីឡាករ​ឆ្នើមវ័យក្មេងរបស់ខ្លួន។

Gomes ​លេងបានបីលើកសម្រាប់ក្រុមជម្រើសដំបូងរបស់ Man Utd រដូវកាលនេះរួមទាំងការបង្ហាញមុខ អំឡុង​ពេល Man Utd​ ប្រកួតឈ្នះ​ក្រុម West Ham ១-០នៅក្របខណ្ឌ PL ផងដែរ៕