Man Utd ចង់បានខ្សែការពារ Yerry Mina របស់ Barce ក្នុងរដូវការថ្មីនេះ
យោងតាមរបាយការណ៍បានឱ្យដឹងថាលោក Matt Judge ដែរជាអ្នកសម្របសម្រួលក្នុងការផ្ទេរកីឡាកររបស់ក្លឹបបិសាចក្រហម Manchester United បានទៅដល់ប្រទេសអេស្ប៉ាញ ដើម្បីចរចារជាមួយអ្នកមានបុណ្យ Barcelona ក្នុងទិញខ្សែការពារ Yerry Mina ក្នុងតម្លៃ 35 លានផោន។

គ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United លោក Jose Mourinho បានធ្វើការប្រជុំជាមួយចៅក្រមរបស់គាត់នៅសហរដ្ឋអាមេរិក ដោយបានទទូចថា លោកត្រូវការខ្សែការពារថ្មី ហើយ Yerry Mina គឺជាគោលតែមួយសម្រាប់ខ្ញុំ។
លោក Matt Judge ដែរជាអ្នកសម្របសម្រួលក្នុងការផ្ទេរកីឡាកររបស់ក្លឹបបិសាចក្រហម បានផ្តល់ឈ្មោះនូវកីឡាករមួយចំនួនសម្រាប់លោក Mourinho ជាអ្នកជ្រើសរើស ប៉ុន្តែគ្រូបង្វឹកសញ្ចាតិព័រទុយហ្គាល់រូបនេះ មានតែខ្សែការពារ Yerry Mina ទេខ្ញុំចង់បានមកបង្រឹកក្រុម ពួកគេក៏បានបរាជ័យពីដង់រួចមកហើយក្នុងចុះហត្ថលេខាជាមួយខ្សែការពារ Harry Maguire របស់ក្លឹប Leicester City និង Toby Alderweireld របស់ Tottenham Hotspur ៕
ប្រភពពី៖ Metro