ខែ្សបម្រើ Juan Mata អាចនឹងចាកចេញពីក្រុមបិសាចក្រហម Manchester United ជំនួសវិញដោយខែ្សបម្រើ Willian របស់ Chelsea។

photo of Willian and Mata
Willian អាចនឹងជំនួសតំណែង Mata នៅ Man Utd

កីឡាករជម្រើសជាតិប្រេស៊ីល រូបនេះ ត្រូវបានអ្នកចាត់ការលោក Jose Mourinho តាមប្រមាញ់តាំងពីរដូវកាលមុនមកម្ល៉េះ ថែមទាំងបានជួបជាមួយអ្នកតំណាងរបស់គេថែមទៀតផង ប៉ុន្ដែចុងក្រោយ Willian សម្រេចបន្ដនៅ Chelsea។

កុងត្រា​របស់​តារា​ឆ្នើម​សញ្ជាតិ​ប្រេស៊ីល​នៅ​ Stamford Bridge នឹង​អស់​សុពលភាព​ក្នុង​ឆ្នាំ2020​ ហើយ​បើ​ចង់​លក់​ Chelsea អាច​ទាមទារ​ថ្លៃ​ 30​លាន​ផោន​ដូចគ្នា​នឹង​តម្លៃ​​ដែល​ក្លឹប​បាន​ផ្ដល់​ឲ្យ​ Shakhtar Donetsk កាល​ពី​ 5​ឆ្នាំ​មុន។

យ៉ាងណាក្តី ប្រសិនបើ Willian ផ្លាស់មកកាន់ Man Utd ពិតមែននោះ ក្រុមនឹងត្រូវរៀបចំគម្រោងជាថ្មី ដោយនឹងត្រូវលក់ Mata ចេញ ខណៈកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ ក៏ដូចជាមិនសូវបានបង្ហាញខ្លួនជាកីឡាករជម្រើសដំបូង បានញឹកញាប់ផងដែរ៕