ក្លឹប​ Manchester United បាន​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវការ​នៅ​ក្នុង​ថ្ងៃ​នេះ​នូវ​ការ​ចុះ​កុងត្រា​នាំ​យក​ ខ្សែការពារ​ Lisandro Martinez ពី​ក្លឹប​ Ajax ។

Lisandro Martinez
Lisandro Martinez

Martinez បាន​ចុះ​កុងត្រា​មក​លេង​នៅ Man Utd ក្នុង​រយៈពេល​៥ឆ្នាំ​ ចាប់​រដូវកាល​ឆ្នាំ​នេះ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៧ ដោយ​មាន​លក្ខខ័ណ្ឌ​អាច​បន្ត​កុងត្រា​ថ្មី​១ឆ្នាំ​ផង​ដែរ​។

Martinez មាន​បទពិសោធន៍​ជា​កីឡាករ​ក្រុម​ឈុត​ធំ​រយៈពេល​៦ឆ្នាំ​ហើយ​ដោយ​ធ្លាប់​លេង​ឲ្យ​ ក្លឹប​ Newell’s Old Boys ក្លឹប​ Defensa y Justicia និង​ជា​ពិសេស​គឺ​នៅ​ក្លឹប​ Ajax នេះ​។

ក្នុង​រយៈពេល​លេង​ឲ្យ​ Ajax រយៈពេល​៣ឆ្នាំ​ កីឡាករ​នេះ​បាន​ចូល​រួម​លេង​ ១២០ប្រកួត​ និង​ស៊ុត​ចូល​ ៦គ្រាប់​។

ក្រោយ​ពី​ចុះ​កុងត្រា​ជា​ផ្លូវការ​ក្នុង​ថ្ងៃ​នេះ​ Martinez បាន​ធ្វើ​ការអរគុណ​ដល់​អ្នកគាំទ្រ​ខ្លួន​ទាំង​អស់​ និង​ថ្នាក់ដឹកនាំ​ Man Utd បាន​ទុក​ចិត្ត​គេ​ឲ្យ​មក​ចូល​រួម​ក្នុង​ក្លឹប​ដ៏​ធំ​មួយ​នេះ​៕​