អតីតវីរបុរសក្លឹប Manchester United លោក Ole Gunnar Solskjaer បានលេចឡើងជាបេក្ខជននាំមុខក្នុងការចូលកាន់តំណែងអ្នកចាត់ការបណ្ដោះអាសន្ននៅ Old Trafford ជំនួសលោក Jose Mourinho ដែលទើបតែបានចែកផ្លូវជាមួយក្លឹបបិសាចក្រហមកាលពីម្សិលមិញ។

Man Utd ច្រឡំដៃបង្ហោះរូបលោក Solskjaer ជាគ្រូបង្វឹកបណ្ដោះអាសន្នរបស់ពួកគេ
Man Utd ច្រឡំដៃបង្ហោះរូបលោក Solskjaer ជាគ្រូបង្វឹកបណ្ដោះអាសន្នរបស់ពួកគេ

Solskjaer វ័យ​45ឆ្នាំ លេងឱ្យ Man Utd បាន ​11រដូវ​កាល ក្រោម​ការ​ដឹក​នាំ​របស់​លោក Sir Alex Ferguson។ វីដេអូ​មួយ​​លើ​វិបសាយ​របស់ United បាន​បង្ហាញ​រូប Solskjaer ពេល​រក​គ្រាប់​បាល់​​ជ័យជម្នះ​វគ្គ​ផ្ដាច់ព្រ័ត្រ​លើ​ក្រុម Bayern Munich ឆ្នាំ​1999 នឹង​សរសេរ​នៅ​ខាង​ក្រោម​ថា៖ “Solskjae នឹង​ក្លាយ​ជា​អ្នក​ចាត់​ការ​បណ្ដោះអាសន្ន​របស់​ពួក​យើង”។ រងចាំ​ការ​ប្រកាស​ផ្លូវការ​ទាំង​អស់​គ្នា​ថា នរណា​នឹង​មក​ជំនួស​កន្លែង Jose? ​​​ប៉ុន្តែវីដេអូនោះត្រូវលុបចោលវិញ មិនទាន់បានប៉ុន្មានផង។

លោកបានបញ្ចប់អាជីពជាកីឡាករក្នុងឆ្នាំ2007 ហើយនៅឆ្នាំ2008ផ្ដើមអាជីពបង្វឹកនៅឈុតទី2 Manchester United Reserve ដល់ឆ្នាំ2011 មុនចេញទៅបង្វឹកក្រុមធំនៅក្លិប Molde ពីឆ្នាំ2011ដល់2014។ អំឡុងឆ្នាំ2014 លោកធ្លាប់មកធ្វើការជាអ្នកចាត់ការនៅ Premier League បានរយៈពេល8ខែ​ជាមួយក្លិប Cardiff City តែបរាជ័យ ហើយក៏ត្រលប់ទៅ Molde វិញមកទល់សព្វថ្ងៃ៕

ប្រភព៖ Sky Sport