ក្លឹប​ Manchester United ត្រូវ​បាន​សារព័ត៌មាន​ Daily Mail ចុះ​ផ្សាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ជិត​ទិញ​បាន​ខ្សែ​ការពារ​ ២រូប​នេះ​មែន​ទែន​ហើយ​គឺ​ Raphael Varane និង​ Kieran Trippier សម្រាប់​រដូវកាល​ក្ដៅ​ថ្មី​ខាង​មុខ​។

 Kieran Trippier និង​ Raphael Varane
Kieran Trippier និង​ Raphael Varane

សម្រាប់​រដូវកាល​ថ្មី​ទៅ​មុខ​នេះ​ អ្នក​ចាត់​ការ​ Man Utd លោក​ Ole Gunnar Solskjaer មាន​បំណង​ចង់​ពង្រឹង​ខាង​ខ្សែ​ការ​ពារ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​រដូវ​កាល​មុន​។ ដូច្នេះ​ហើយ​លោក​ក៏​សម្រេច​ហ៊ាន​ចំណាយ​លុយ​ជាង​ ៩៣​លាន​ដុល្លារ​ ដើម្បី​ទិញ​យក​​កីឡាករ​ទាំង​ពីរ​ខាង​លើ​។

នៅ​ក្នុង​ទឹក​ប្រាក់​ជិត​១០០លាន​ដុល្លារ​នេះ​ Man Utd បាន​ចំណាយ​ជាង​ ៧០​លាន​ដុល្លារ​ទៅ​លើ​ Varane និង​ ១៣​លាន​ដុល្លារ​ទៅ​លើ​ Trippier ។

បើ​ប្រភព​ខាង​លើ​ក្លឹប​មួយ​នេះ​គ្រោង​នឹង​បញ្ចប់​កិច្ច​ចរចា​ និង​នាំ​យក​ខ្សែ​ការពារ​ទាំង​២​រូប​ខាង​លើ​មក​របស់​ក្លឹប​របស់​ខ្លួន​នៅ​សប្ដាហ៍​ក្រោយ​។

Varane បាន​មក​លេង​ឲ្យ​ Real Madrid តាំង​ពី​ឆ្នាំ​២០១១មក​ដោយ​ចូល​រួម​លេង​បាន​ ៣៦០​ប្រកួត​ និង​រកគ្រាប់​បាល់​បាន​១៧​គ្រាប់​ ខណៈ​ Trippier មក​លេង​ឲ្យ​ Atletico Madrid តាំង​ពី​ឆ្នាំ​២០១៩ ដោយ​ធ្លាប់​ចូល​លេង​បាន​ ៦៨​ប្រកួត​ និង​ធ្លាប់​រក​បាន​គ្រាប់​បាល់​សោះ​៕