photo of Callum Wilson
ខ្សែប្រយុទ្ធ Callum Wilson របស់ក្លឹប Bournemouth

ក្លឹប Man Utd ផ្តោតគោលដៅផ្ទេរលើខ្សែប្រយុទ្ធ Callum Wilson របស់ក្លឹប Bournemouth នៅរដូវកាលទិញដូរខែមករាខាងមុខនេះ ខណ:ពេលគ្រូបង្វឹកក្លឹប Man Utd លោក Ole Gunnar Solskjaer ចង់បានខ្សែប្រយុទ្ធថ្មីម្នាក់បន្ថែមទៀត ។

យោងតាមកាសែត Sky Sports បានឲ្យដឹងថា កីឡាករវ័យ២៧ឆ្នាំរូបនេះគឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករកំពូលជាគោលដៅផ្ទេររបស់ខ្លួននៅខែមករាខាងមុខ។

photo of Callum Wilson
photo of Callum Wilson
ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះពេញចិត្តនឹងការចាប់ផ្តើមក្នុងយុទ្ធនាការថ្មីនេះ ដោយរកបាន៥គ្រាប់នៅក្របខណ្ឌម PL ក្នុង៧ប្រកួតកន្លងមកនេះ។

Man Utd ដែលជួបរដូវកាលដ៏លំបាកនោះក៏កំពុងពិចារណារកកិច្ចព្រមព្រៀងផ្ទេរខ្សែប្រយុទ្ធចាស់វស្សា Mario Mandzukic របស់ក្លឹប Juventus ផងដែរ៕