Man Utd ត្រូវបង់ឲ្យ Pogba មុនចាកចេញជិត៥លានដុល្លារ បន្ថែមពីលើថ្លៃពលកម្ម
ក្លឹប Manchester United បានធ្វើការប្រកាសផ្លូវការហើយថា ខ្សែបម្រើ Paul Pogba នឹងចាកចេញពីក្លឹបនៅពេលចប់កុងត្រានៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ។

បើយោងតាមរបាយការណ៍របស់ Daily Mail ខាង Man Utd ត្រូវបង់ឲ្យ Pogba ជាង៤,៨លានដុល្លារ បន្ថែមពីលើប្រាក់ពលកម្មប្រចាំខែមិថុនាមុននឹងចាកចេញ។
លុយនេះជាលុយប្រាក់បំណាច់ភាពស្មោះត្រង់ ដែលកីឡាករនេះកាត់បានប្រាក់ពលកម្មជារៀងរាល់ឆ្នាំតាំងពីចាប់ផ្ដើមលេងឲ្យក្លឹបនេះមកពីជិត ១០,៨លានដុល្លារ មកត្រឹម៩,៧លានដុល្លារក្នុងមួយឆ្នាំ។
តាំងពីផ្លាស់មក Man Utd តាំងពីឆ្នាំ២០១៦មក ក្រុមបិសាចក្រហមបានចំណាយលើប្រាក់ពលកម្មទៅ Pogba ច្រើនជាង ១១៣លានដុល្លារទៀត បន្ថែមពីនេះទៀតក្លឹបត្រូវបង់ថ្លៃសិទ្ធប្រើប្រាស់រូបភាពរបស់គេជាង ៣,៥លានដុល្លារក្នុងមួយឆ្នាំ ក៏ដូចជាឲ្យប្រាក់លើកទឹកចិត្តពេលបានទៅលេង UCL ជាង២,២លានដុល្លារទៀត។
ក្រោយចាកចេញពីក្លឹបនេះ Pogba ត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយថានឹងត្រលប់ទៅ Juventus វិញដោយនៅខណៈនេះភាគីទាំងពីរកំពុងចរចាគ្នា៕