ក្លឹបបិសាចក្រហម Man Utd មានកញ្ចប់ទឹកប្រាក់៣០០លានផោន ដើម្បីកសាងក្រុមឡើងវិញ ហើយមានបំណងចុះកិច្ចព្រមព្រៀងផ្ទេរកីឡាករឆ្នើមៗជាច្រើននៅរដូវក្តៅឆ្នាំក្រោយ។

Ole Gunnar Solskjaer
គ្រូបង្វឹកក្លឹប Man Utd លោក Ole Gunnar Solskjaer

ក្លឹប Man Utd ត្រូវបានភ្ជាប់ទៅនឹងការផ្ទេរខ្សែប្រយុទ្ធ Moussa Dembele របស់ក្លឹប Lyon និងកីឡាករ James Maddison របស់ក្លឹប Leicester City ប៉ុន្តែត្រូវរង់ចាំរហូតដល់រដូវក្តៅ ប្រសិនបើគ្មានតម្លៃណាមួយអាចទទួលយកបាននៅខែមករានេះ។ ខ្សែបម្រើ Saul Niguez របស់ក្លឹប Atletico Madrid ក៏ជាគោលដៅផ្ទេរផងដែរ។

photo of Moussa Dembele,  James Maddison, Saul Niguez
Moussa Dembele, James Maddison, Saul Niguez

លោក Solskjaer បាននិយាយថា “ការបង្វឹកនៅទីនេះគឺល្អមែនទែន ហើយយើងរង់ចាំឱកាស ដើម្បីទទួលជោគជ័យ”។លោក Solskjaer បានបន្តថា “ប្រហែលជាកីឡាករវ័យក្មេងចង់លេងប្រកបដោយសុវត្ថិភាព ប៉ុន្តែអ្នកត្រូវតែប្រថុយគ្រោះថ្នាក់នៅក្លឹបនេះ”៕