តាមព័ត៌មានថា ក្លឹប Manchester United គ្រោងដាក់សំណើផ្ទេរកីឡាករពីរូបរបស់ក្លឹប Leicester គឺកីឡាករ James Maddison និង Ben Chilwell ដែលអាចចំណាយ១៣០លានផោន។

ក្រុម Man Utd របស់លោក Ole Gunnar Solskjaer ចាប់ផើ្តមមិនបានល្អទេនៅរដូវកាលនេះ ដោយទើបនឹងរកបានជ័យជម្នះពីរលើកប៉ុណ្ណោះ ឆ្លងកាត់៨ប្រកួតនៅក្របខណ្ឌ​ PL។

photo of James Maddison
James Maddison
បើតាមកាសែត The Sun ថា​ Man Utd បានចាត់ទុកកីឡាករវ័យក្មេងអង់គ្លេសពីររូបគឺជាគោលដៅផ្ទេរចម្បង ។ ប៉ុន្តែកិច្ចព្រមព្រៀងផ្ទេរដែលអាចមានសម្រាប់កីឡាករទាំងពីរដែលមានវ័យត្រឹម២២ឆ្នាំអាចនឹងមានតម្លៃចំណាយរហូតដល់១៣០លានផោនឯណោះ។
Ben Chilwell
Ben Chilwell

ខ្សែបម្រើ James ដែលបង្ខំចិត្តចាកចេញពីក្រុមជម្រើសជាតិអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍ ដោយសារមានសុខភាពនោះ រកបានគ្រាប់បាល់ អំឡុងពេលក្រុ Leicetser ប្រកួតជាមួយក្រុម Spurs កាលពីខែមុន និងពេលប្រកួតជាមួយក្រុម Liverpool កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។

ចំណែក Ben បានក្លាយជាកីឡាករជម្រើសដំបូង ក្រោមការដឹកនាំរបស់លោក  Brendan Rodgers ហើយនៅពេលនេះគឺជាកីឡាករសំណប់ចិត្តរបស់លោក Gareth Southgate ដែលជាអ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេសផងដែរ៕