ក្លឹបបិសាចក្រហម Manchester United ត្រៀមខ្ចីជើងខ្សែប្រយុទ្ធន័រវែសពីក្លឹប Red Bull Salzburg មកកាន់ទឹកដី Old Trafford នៅពេលទីផ្សារដោះដូរកីឡាករនិងបើកនៅខែមករា ២០២០ ខាងមុខនេះ។

photo of Erling Haaland
លោក Ole Gunnar Solskjaer និង កីឡាករ Erling Braut Haaland

តែទោះបីជាយ៉ាងណាក្លិប Red Bull Salzburg ចង់ផ្តល់កិច្ចសន្យាខ្ចីជើងច្រើនជាងសម្រាប់កីឡាករវ័យ១៩ឆ្នាំរូបនេះ សម្រាប់រយៈពេលនៅសល់នៃរដូវកាលនេះស្របពេល Haaland ខ្លួនឯងក៏បង្ហាញពីចេតនាចង់លេងក្នុងលក្ខណ្ឌខ្ចីជើងនេះផងដែរ។

photo of Erling Haaland
ខ្សែប្រយុទ្ធ Erling Braut Haaland ក្លឹប Red Bull Salzburg

ប្រភពពីកាសែត The Sun បានចុះផ្សាយថាក្រុមបិសាចក្រហម Manchester United មានទំនុកចិត្តនិងមានជម្រើសផងដែរក្នុងការចុះហត្ថលេខាទិញខ្សែប្រយុទ្ធវ័យក្មេង Erling Braut Haaland ក្នុងកិច្ចព្រមព្រៀង ៧៦លានផោន (១០០ លានដុល្លារ)ផងដែរ។

photo of Erling Braut Haaland
Erling Braut Haaland

គ្រូបង្វឹក Manchester United លោក Ole Gunnar Solskjaer ចង់បានខ្សែប្រយុទ្ធឆ្នើមដែលរកបានគ្រាប់បាល់បញ្ចូលទី ២៤គ្រាប់ក្នុងការបង្ហាញខ្លួន ២២លើកនៅរដូវកាលនេះក្នុងខែមករាដើម្បីជួយក្រុមបញ្ចប់រដូវកាលនេះនៅចំណាត់ថ្នាក់កំពូលក្រុមទាំង៤(Top៤)។