ថ្នាក់ដឹកនាំ​ក្លឹប Manchester United​ នឹង​កាត់​បន្ថយ​៣០​លានផោន​ពីតម្លៃ​ដើម​នៃការ​ផ្ទេរ​កីឡាករ Paul Pogba ដើម្បី​ផ្តល់ឱកាស​ឲ្យ​លក់​កីឡាករ​រូបនេះ​នៅរដូវក្តៅ​។

photo of Paul Pogba
កីឡាករ Paul Pogba

ក្លឹប Manchester United​ ​បានបដិសេធ​រាល់ការ​ព្យាយាម​ពីគូប្រជែង​ផ្សេងៗក្នុងការ​តាម​ទិញកីឡាករសញ្ជាតិ​បារាំង​រូបនេះកាល​ពីរដូវក្តៅឆ្នាំមុន ខណៈ​លោក Ole Gunnar Solskjaer ត្រៀម​កសាងក្រុម​ជាពិសេស​តំបន់​បម្រើ។

មានព័ត៌មានបង្ហើបប្រាប់ថា បន្ទាប់ពី​ការមក​ដល់​របស់​កីឡាករ Bruno Fernandes ហើយ​ Pogba បន្ត​នៅ​ក្រៅ​ការប្រកួត​ដោយសារ​បញ្ហា​របួស​នោះ Manchester United​ ​ត្រៀម​ធ្វើការងារនេះនៅពេលទីផ្សាររដូវក្តៅបើកទ្វា។
photo of Bruno Fernandes
កីឡាករ Bruno Fernandes

មាន​ការអះអាងថា កន្លងមកថ្នាក់​ដឹកនាំ​របស់ Manchester United​ ចង់រក្សា​ទុក Pogba ប៉ុន្តែនៅពេលនេះ​បានទទួលស្គាល់ពីបំណង​ចង់ចាកចេញរបស់​ Pogba បន្ទាប់ពី​ធ្វើ​មិន​សូវ​បាន​ល្អនៅពហុកីឡាដ្ឋាន Old Trafford ។ ប៉ុន្តែ Manchester United​  ​នៅតែចង់​បាន​តម្លៃខ្ពស់តាម​រយៈ​ការ​លក់កីឡាករ​រូបនេះ ដែល​ខ្លួន​បាន​ទិញមកក្នុងតម្លៃខ្ពស់បំផុត​៕