ក្លិប Manchester United ត្រូវបានរាយការណ៍ថាត្រៀមដាក់លក់ខ្សែបម្រើការពារស៊ែប Nemanja Matic និងខ្សែការពារអាហ្សង់ទីន Marcos Rojo ក្នុងខែមករាឆ្នាំ២០២០។អ្នកចាត់ការបិសាចក្រហមលោក Ole Gunnar

កំពុងបន្តការងារកសាងក្រុមជាថ្មី ខណៈមានព័ត៌មានថាលោកចង់បានខ្សែប្រយុទ្ធរួមឈាមន័រវេស Erling Haaland របស់ Red Bull Salzburg។

photo of Ole Gunnar Solskjaer
អ្នកចាត់ការ​លោក Ole Gunnar Solskjaer

Nemanja Matic វ័យ៣១ឆ្នាំ ដែលត្រូវបានលោក Jose Mourinho ទិញមកពី Chelsea ក្នុងរដូវក្ដៅឆ្នាំ២០១៧ នឹងផុតកុងត្រាជាមួយ Man Utd នៅដំណាច់រដូវកាលនេះ ហើយគេក៏ឧស្សាហ៍មានរបួសដែរ។ តែពេលមិនរបួស ក៏ Solskjaer មិនសូវដាក់ឱ្យលេងដែរ។

photo of Nemanja Matic
ខ្សែបម្រើការពារស៊ែប Nemanja Matic

សម្រាប់ Marcos Rojo វ័យ​២៩​ឆ្នាំ ដែល​ត្រូវ​បានលោក Louis van Gaal ទិញ​ពី Sporting Lisbon ​ក្នុង​​រដូវ​ក្ដៅ​ឆ្នាំ​២០១៤​ វិញ ក៏មានបញ្ហារបួសខ្លះដែរ តែបើមិនរបួសក៏មិនសូវបានលេងលីគ ដ្បិតលោក Solskjaer ប្រើកីឡាករវ័យក្មេង Axel Tuanzebe និង Brandon Williams ច្រើនជាង។

photo of Marcos Rojo
ខ្សែការពារអាហ្សង់ទីន Marcos Rojo

សារព័ត៌មាន The Times រាយការណ៍ថា Man Utd បើកចិត្តពិចារណាសំណើចំពោះ Matic និង Rojo ក្នុងទីផ្សាររដូវរងាខាងមុខ។ កីឡាករទាំង២រូបនេះទើបតែបានលេង Premier League ៣លើកប៉ុណ្ណោះក្នុងរដូវកាល២០១៩-២០នេះ៕