យ៉ោងតាមការសែតរបស់អង់គ្លេសបានរាយការណ៍ថា បិសាចក្រហម Manchester United កំពុងពិចារណាផ្តល់កិច្ចសន្យាថ្មីដល់អ្នកចាំទី David De Gea ឱ្យក្លាយជាអ្នករកប្រាក់ចំណូលខ្ពស់បំផុតរបស់ក្លឹប។

Man Utd ត្រៀមលុយសន្ថឹកសន្ថាប់ដើម្បីចង់ជើង De Gea
Man Utd ត្រៀមលុយសន្ថឹកសន្ថាប់ដើម្បីចង់ជើង De Gea

ពិតណាស់កិច្ចសន្យារបស់ De Gea នៅសល់តែ 1រដូវកាលជាងទៀតប៉ុណ្នោះ។ ប្រិសនបើក្លឹបមិនបានចុះកុងត្រាថ្មីជាមួយ De Gea ទេនោះ គាត់នឹងចាក់ចេញពីក្លឹបដោយ Free Free ព្រោះថាលោកមិនជាប់កិច្ចសន្យាជាមួយនរណាទៀតឡើយ។

De Gea មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រុម Real Madrid ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ប៉ុន្តែម្ចាស់ជើងឯងពានអឺរ៉ុបនេះបានចុះហត្ថលេខាទិញអ្នកចាំទី  Chelsea កីឡាករ Thibaut Courtois បាត់ទៅហើយ។ ប៉ុន្តែនៅសល់ Barcelona មួយទៀតទាក់ទង់គាត់ចង់បាននារដូវក្ដៅនេះ។

ការសែតដដែលបានសរសេរទៀតថា Man Utd ត្រៀមរួចរាល់ហើយ ដើម្បីចុះហត្ថលេខាថ្មីជាមួយ De Gea ដោយផ្ដល់ប្រាក់ចំណូលរបស់គាត់ឱ្យខ្ពស់ជាង Paul Pogba, Alexis Sanchez និង Romelu Lukaku។ ប្រសិនបើ Man Utd មិនធ្វើដូចចេ្នះទេពួកគេប្រហែលជាបាត់បង់ De Gea ហើយ៕

ប្រភព៖ Manchestere EveningNews