ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងតែត្រៀមលុយ 100លានផោន ដើម្បីប្រជែងជាមួយ Barcelona និង Real Madrid ។ ក្នុងគោលបំណង់ទិញខ្សែប្រយុទ្ធ Paulo Dybala ពីក្លឹបកយ្សអីុតាលី Juventus នាខែមករាខាងមុខនេះ។

Paulo Dybala
Paulo Dybala

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ បានផ្សារភ្ជាប់យ៉ាងខ្លាំងក្នុងផ្លាស់ទៅ Barcelona ដោតដៅលេងជាមួយមិត្តជាតិរបស់គាត់ Lionel Messi។ ប៉ុន្តែសំរាប់ចំណង់ចំណូលចិត្តរបស់គាត់វិញចង់ផ្លាស់ទៅស្ដេចស Real Madrid វិញ។ កាលពីម្សិលមិញសារព័ត៌មាន Calciomercato.it របស់អីុតាលីបានឱ្យដឹងថា ក្លឹបយក្សអង់គ្លេស  Manchester United ក៏ចង់បានរូបគាត់ដែរ ដោយពេលនេះពួកគេបានត្រៀមលុយដុំដល់ទៅ 100លានផោន សម្រាប់ទិញខ្សែប្រយុទ្ធរូបនេះពី Juventus នៅខែមករាខាងមុនេះ។ ព្រោះពួកគិតថា លុយដ៏ច្រើនមហាសាលនេះប្រជែងយកឈ្នះ Barcelona និង Real Madrid បាន ព្រោះអីពួកគេក៏ចង់បានគាត់ដែរ។

ខ្សែប្រយុទ្ធេវ័យ 24ឆ្នាំរូបនេះ ត្រូវបាន Juventus ទិញពី Palermo នៅឆ្នាំ 2015 តាំងពីមកលេងជាមួយក្លឹបយក្សអីុតាលីនេះមក គាត់ក៏បានក្លាយជាកីឡាករឆ្នើមមួយរូបនៅទ្វីបអឺរ៉ុប។ ពេលនេះគាត់លេងបាន 100ប្រកួតជាមួយ  Juventus នឹងរកបាន 52 គ្រាប់។ រយៈពេលបីឆ្នាំជាមួយក្លឹបនេះ គាត់ក៏ជួយឱ្យក្លឹបនេះឈ្នះពានលីគកំពូលរបស់អុីតាលី Serie A បីឆ្នាំជាប់គ្នាដែរ៕

ប្រភពពី៖ The Sun