Man Utd ត្រៀម 53លានផោនរួមទាំង Martial ម្នាក់ទៀត ដើម្បីដោះដូរយក Bale

យោងតាមសារព័ត៌មាន Express បានឱ្យដឹងថា ក្លឹបបិសាចក្រហម Manchester United កំពុងត្រៀមទឹកប្រាក់ 53លានផោន បូករួមទាំងខ្សែប្រយុទ្ធសញ្ចាតិបារាំងម្នាក់ Anthony Martial ដើម្បីចុះហត្ថលេខាយកGareth Bale របស់ក្លឹប Real Madrid នារដូវកាលក្រោយនេះ។
យ៉ាងណាក្ដី Bale ត្រូវបានគេដឹងថា មានការលំបាកជាខ្លាំង ក្នុងការបំបែកខ្លួន ចូលទៅក្នុងជម្រើសដំបូងរបស់លោក Zinedine Zidane ក្នុងក្របខ័ណ្ឌ Champions League ហើយត្រូវបានគេរំពឹងថា នឹងចាកចេញពីទឹកដី Santiago Bernabeu នៅរដូវក្តៅនេះ។ ខណៈដែល Anthony Martial ក៏មានការលំបាកជាខ្លាំង ក្នុងការបំបែកខ្លួន ចូលទៅក្នុងជម្រើសដំបូងរបស់លោក Jose Mourinho នៅក្លឹប បិសាចក្រហមManchester United ។
Mourinho បាននិយាយថា៖ «ក្លឹបរបស់លោកត្រៀមលុយនឹងបន្ថែមកីឡាករម្នាក់ នៅក្នុងកិច្ចព្រមព្រៀងដើម្បីជួយកាត់បន្ថយតម្លៃ សម្រាប់ខ្សែប្រយុទ្ធម្នាក់របស់ Real Madrid គឺ Gareth Bale» ៕
ប្រភពពី៖ express