photo of Isco
Isco of Real Madrid

តាមសារព័ត៌មាន  Don Balon បានអោយដឹងថា ក្លឹប Manchester United បានត្រៀមរួចរាល់ហើយ ក្នុងការដាក់សំណើដេញថ្លៃ 200លានអឺរ៉ូ សម្រាប់ខ្សែបម្រើកណ្តាលរបស់ Real Madrid កីឡាករ Isco នៅពេលដែលទីផ្សារដោះដូរកីឡាកបើករនៅរដូវក្តៅនេះ ។

ខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញរូបនេះ បានខិតខំព្យាយាមយ៉ាងខ្លាំងក្នុងការរក្សាតំណែងរបស់គាត់នៅ Santiago Bernabeu ប៉ុន្តែត្រឹមតែជាកីឡាករបម្រុងប៉ុណ្នោះរបស់គ្រូបង្វឹកលោក Zidane ។

គ្រុបង្វឹករបស់បិសាចក្រហម Manchester United លោក Jose Mourinho បាននិយាយថា ពួកគេត្រៀមខ្លួនរួចរាល់ហើយ ដើម្បីផ្តល់ឱ្យរូបគេនូវតួនាទីដ៏សំខាន់នៅទឹកដី Old Trafford ជាមួយនឹងលក្ខខណ្ឌផ្ទាល់ខ្លួនដែលមានតម្លៃ 17,6 លានផោនទៀតផង ៕

ប្រភពពី៖ goal