ក្លឹបយក្សរបស់អង់គ្លេស Manchester United គឺកំពុងតែត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើឱ្យកីឡាករ Alexis Sanchez ក្លាយជាកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់បំផុតនៅក្នុងក្របខ័ណ្ឌ Premier League ។

photo of Alexis Sanchez
Alexis Sanchez of Arsenal

យោងតាមកាសែត The Sun បានអោយដឹងថា ក្លឹប United បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Sanchez រួចហើយប៉ុន្តែកិច្ចព្រមព្រៀងជាទូទៅត្រូវបានពន្យារពេលដោយការចរចារបស់ Henrikh Mkhitaryan ជាមួយ Arsenal មិនត្រូវរូវគ្នា ។

ក្លឹប Old Trafford និងផ្តល់កិច្ចសន្យារយៈពេល 4ឆ្នាំកន្លះដល់ Sanchez ដែលមានតម្លៃប្រហែល 505 000 ផោន (8,59 លានដុល្លារអាមេរិក) ក្នុងមួយសប្តាហ៍ ដែលនឹងធ្វើឱ្យគាត់ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុងប្រទេសអង់គ្លេស ដោយធ្វើឱ្យប្រាក់ខែរបស់ Paul Pogba កើនឡើងដល់ 290 000 ផោន (4,93 លានដុល្លារអាមេរិក) ផងដែរ។

ប្រភពពី៖ soccerladuma