យ៉ោងតាមសារព៍ត៌មាន Goal.Com បានអោយដឹងថា ក្លឹបយក្សអង់គ្លេសបិសាចក្រហម Manchester United និងកាំភ្លើងធំ Arsenal កំពុងតែប្រជែងគ្នា ដើម្បីទិញខ្សែប្រយុទ្ធម្នាក់ពី Tottenham Hotspur គឺកីឡាករសញ្ចាតិកូរ៉េ Son Heung-Min ក្នុងតម្លៃ 70 លានអឺរ៉ូ។

photo of Son Heung-Min
Son Heung-Min of Tottenham Hotspur

គួរតែដឹងហើយកាលពីរដូវកាលមុនគេបានបង្ហាញទម្រងលេងបានយ៉ាងល្អក្នុងក្របខ័ណ្ឌ Premier League ជាពិសេសនោះជម្រើសជាតិរបស់លោកបានទម្លាក់ក្រុមការពារតំណែងជើងឯងអាល្លឺម៉ង់ទៀតផង ក្នុងព្រឹត្តការណ៏  FIFA World Cup 2018 នៅប្រទេសរុស្ស៊ី ក្រោយពីលោកបានបង្ហាញទម្រងលេងល្អឥតខ្ចោះនោះ គឺមានក្លឹបយក្សអឺរ៉ុបៗជាច្រើនចង់បានរូបគេ។

បច្ចុប្បន្នក្រុម Man United ជាក្លឹបដែលមានភាគរយខ្ពស់ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ចាតិកូរ៉េរូបនេះ ខណៈដែល Spurs ទំនងមិនចង់លក់ទៅឱ្យគូប្រជែងរបស់គេគឺ Arsenal ទេ Liverpool ក៏ចាប់អារម្មណ៍កីឡាករអាសីុរូបនេះដែល ៕

ប្រភពពី៖ Goal