ក្លឹបយក្សរបស់អង់គ្លេស Manchester United នឹងបញ្ជាក់ពីការចុះហត្ថលេខាលើខ្សែការពារស្ដាំ Diogo Dalot របស់ Porto ក្នុងពេលឆាប់ៗនេះ។ ខណៈឥឡូវនេះកំពុងតែចរចាគ្នារឿងតម្លៃផ្ទេរ។

photo of Diogo Dalot
Diogo Dalot of Porto

ពិតណាស់ កីឡាករវ័យ 19ឆ្នាំរូបនេះមានតម្លៃបង់ផ្ដាច់កុងត្រា17.4លានផោន។ ប៉ុន្តែក្លឹប Man Utd មិនទាន់និយាយរឿងនេះនៅឡើយទេ។ ខណៈដែល Man Utd ចង់​បាន​ខ្សែ​ការពារ​ស្ដាំ​វ័យ​ 19​ឆ្នាំ​នេះ​ ដើម្បី​ជំនួសតំណែង​ជាមួយ​សិស្ស​ច្បង Antonio Valencia  ដែល​មាន​វ័យ33​ឆ្នាំ​ទៅ​ហើយ ​និង​កំពុង​ព្យាបាល​របួស​ជង្គង់រយៈពេលយ៊ូរ។

ខ្សែការពារជំនាញជើងឆ្វេងរូបនេះ ធ្លាប់ចូលប្រកួតអោយក្រុមធំរបស់ Porto ដំបូងកាលពីខែ កុម្ភៈ ឆ្នាំ 2018 ពេលលេងជាមួយក្លឹប Liverpool ក្នុងលទ្ធផលស្មើគ្នា 0-0 នៅក្នុងក្របខណ្ឌ Champions League កន្លងទៅ។ មិនតែប៉ុណ្ណោះរូបគេធ្លាប់ជួយក្រុមជម្រើសជាតិព័រទុយហ្គាល់ឈ្នះពានម្តងក្នុងឆ្នាំ 2016 នៃព្រឹត្តិការណ៏ UEFA European Under-17 Championship ផងដែរ ៕

ប្រភពពី៖ soccerladuma