ក្លឹបបិសាចក្រហម Manchester United បានយល់ព្រមលក់ខ្សែការពារ Daley Blind ឱ្យ Ajax ក្នុងតម្លៃខ្លួនអាច 18,5 លានផោន។

Daley Blind
Daley Blind

Daley Blind ដែលអាចទាំងការពារនឹងបម្រើ ត្រូវបានលោក Louis van Gaal ទិញពីក្លឹបហូឡង់ Ajax ក្នុងតម្លៃខ្លួន 13,8លានផោននៅឆ្នាំ 2014 ក្រោយពីលោកមកដឹកនាំបិសាចក្រហមនេះបានប៉ុន្មានថ្ងៃប៉ុណ្នោះ។ ប៉ុន្តែក្រោមការដឹកនាំរបស់លោក Jose Mourinho តាំងពីឆ្នាំ 2016មក លោកមិនសូវមានឱកាសបង្ហាញខ្លួននោះទេ។

ប៉ុន្តែក្លឹបបិសាចក្រហម Manchester United លក់ Daley Blind តែ 14 លានផោនប៉ុណ្នោះទៅឱ្យក្លឹបហូឡង់ Ajax ក្នុងកិច្ចសន្យារយៈពេលបួនឆ្នាំ ៕

ប្រភពពី៖ BBC