ក្លឹប​ Manchester Untied បាន​បញ្ឈប់​គម្រោង​ទិញ​យក​ ខ្សែប្រយុទ្ធ​ Marko Arnautovic ពី​ក្លឹប​ Bologna នៅ​ក្នុង​ថ្ងៃ​នេះ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Sky Sports។

Marko Arnautovic
Marko Arnautovic

Man Utd ហ៊ាន​ចាយ​ខ្ទង់​៩លាន​ដុល្លារ​ ទៅ​ឲ្យ​ Bologna ដើម្បី​ទិញ​យក​ Arnautovic ប៉ុន្តែ​ក្លឹប​ Serie A នេះ​បដិសេធ​ដោយ​ចង់​បាន​ថ្លៃ​លើស​នេះ​ទៀត​។

យ៉ាង​ណា​នៅ​ខណៈ​នេះ​ក្រុម​បិសាច​ក្រហម​នេះ​បញ្ឈប់​គម្រោង​ចង់​បាន​ កីឡាករ​វ័យ​៣៣ឆ្នាំ​នេះ​ហើយ​ ក្រោយ​មាន​អ្នកគាំទ្រ​រិះគន់​ច្រើន​ពេក​ ដោយ​សារ​តែ​តម្លៃ​ខ្លួន​ សមត្ថភាព​ និង​រឿង​អាស្រូវ​លើ​អត្តចរិក​កីឡាករ​នេះ​។

Arnautovic ត្រូវ​បាន​ដឹង​ថា​ចង់​ផ្លាស់​ទៅ​កាន់​ Man Utd ប៉ុន្តែ​ក្លឹប​របស់​គេ​ទាមទារ​ខ្ពស់​ពេក​ ហើយ​ពេល​នេះ​ Man Utd ផ្លាស់​ប្ដូរ​ទៅ​គោលដៅ​ថ្មី​ហើយ​៕