Manchester United បានចាប់ផ្តើមចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយះពេលមួយឆ្នាំទៀតនៅលើកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ខ្សែប្រយុទ្ធ Anthony Martial ។

Man Utd បន្តកុងត្រាមួយឆ្នាំបន្ថែមទៀតដល់ខ្សែប្រយុទ្ធ Anthony Martial
Man Utd បន្តកុងត្រាមួយឆ្នាំបន្ថែមទៀតដល់ខ្សែប្រយុទ្ធ Anthony Martial

កិច្ចសន្យានាពេលបច្ចុប្បន្នរបស់កីឡាករវ័យ 23 ឆ្នាំនេះនឹងត្រូវផុតកំណត់នៅរដូវក្តៅនេះ ប៉ុន្តែឥឡូវនេះក្លឹបបានចុះកុងត្រាថ្មីដល់រូបគេរហូតដល់ឆ្នាំ 2020។

របាយការណ៍ពីជាច្រើនបានចុះផ្សាយថា Anthony Martial នៅតែមិនចង់ចុះកិច្ចសន្យាថ្មីជាមួយកីឡាដ្ឋាន Old Trafford ។ ក្នុងករណីនេះក្រុមបីសាចក្រហមត្រូវបានបង្ខំឱ្យធ្វើការពន្យារកិច្ចសន្យារយៈពេល 12 ខែទៀត ហើយពួកគេគិតយ៉ាងម៉ត់ចត់ថាតើក្លឹបគួរតែលក់កីឡាករវ័យ 23 ឆ្នាំរូបនេះនៅរដូវក្តៅខាងមុខឬអត់៕

ប្រភព៖​ BBC