ក្លឹបបិសាចក្រហម Manchester United បានតែងតាំងលោក Ole Gunnar Solskjaer ជាអ្នកចាត់ការទូទៅបណ្ដោះអាសន្នរហូតដល់ដំណាច់រដូវកាល ក្រោយពីក្លឹបនេះបណ្តេញលោក Jose Mourinho បានមួយថ្ងៃ។

Man Utd បានតែងតាំងលោក Solskjaer ជាអ្នកចាត់ការទូរទៅបណ្ដោះអាសន្ន
Man Utd បានតែងតាំងលោក Solskjaer ជាអ្នកចាត់ការទូរទៅបណ្ដោះអាសន្ន

អតីតខ្សែប្រយុទ្ធរបស់ក្លឹបបិសាចក្រហម Manchester United រូបនេះធ្លាប់លេងនៅក្នុងកីឡាដ្ឋាន Old Trafford រយៈពេលជាងមួយទសវត្សរ៍ចន្លោះពីឆ្នាំ 1996 និង 2007 នឹងត្រូវបានក្លឹបតែងតាំងជាគ្រូបង្វឹបបណ្តោះអាសន្ន ក្រោយពីការបណ្ដេញលោក Jose Mourinho ចេញពីតំណែងកាលពីម្សិលមិញ ដើម្បីដឹកនាំក្រុមរហូតដល់ចប់រដូវកាលនេះ។

អតីតខ្សែប្រយុទ្ធជម្រើសជាតិន័រវេ បាននិយាយថា: «Manchester United ស្ថិតនៅក្នុងបេះដូងរបស់ខ្ញុំ ហើយវាអស្ចារ្យណាស់ដែលបានវិលត្រលប់មកវិញនៅក្នុងតួនាទីនេះ។ ខ្ញុំពិតជាទន្ទឹងរង់ចាំធ្វើការជាមួយនឹងក្រុមដែលមានទេពកោសល្យដែលយើងមានបុគ្គលិក និងមនុស្សគ្រប់គ្នានៅក្លិប»

ប្រភព៖ BBC