យ៉ោងតាមសារព័ត៌មាន Daily Mail បានឱ្យដឹងថា ក្លឹបបិសាចក្រហម Manchester United បានបើកការចរចាថ្មីជាមួយខ្សែការពារ Chris Smalling ក្នុងតម្លៃ 12មឺុនក្នុងមួយសប្តាហ៍។

Man Utd បើកការចរចាជាមួយ Smalling ក្នុងតម្លៃ 12មឺុនក្នុងមួយសប្តាហ៍
Man Utd បើកការចរចាជាមួយ Smalling ក្នុងតម្លៃ 12មឺុនក្នុងមួយសប្តាហ៍

កិច្ចសន្យារបស់ខ្សែការពារកណ្ដាលវ័យ 29ឆ្នាំរូបនេះផុតកំណត់នៅរដូវកាលក្រោយហើយ ខណៈកិច្ចសន្យាបច្ចប្បន្នរបស់គាត់ត្រឹមតែ 8មឺុនផោនក្នុងមួយសប្តាហ៍ប៉ុណ្នោះ បើកិច្ចចរចាថ្មីនេះបានត្រូវរ៉ូវគ្នានោះគាត់នឹងទទួលបាន 12មឺុនក្នុងមួយសប្តាហ៍។

អនាគតរបស់ខ្សែការពារកណ្តាលរបស់ក្លឹបបិសាចក្រហមដូចជា Smalling, Eric Bailly, Phil Jones, Marcos Rojo និងកីឡាករ Victor Lindelof កំពុងតែស្ដិតក្នុងភាពស្រពិចស្រពិល ក្រោមកាដឹមនាំរបស់លោក Jose Mourinho គាត់ក៏បានបញ្ចាក់ដែរថាលោកនឹងទិញខ្សែការពារថ្មីចូលព្រោះខ្សែការពាររបស់គាត់ខ្សោយណាស៕

ប្រភព៖ Goal