ក្លឹប Manchester United ត្រូវបានគេរាយការណ៍ថា មានឱកាសក្នុងការចុះហត្ថលេខា ខ្សែប្រយុទ្ធវ័យក្មេង Joao Felix កាលពីរដូវក្ដៅកន្លងទៅ។

photo of Joao Felix
ខ្សែប្រយុទ្ធវ័យក្មេង Joao Felix

ទោះយ៉ាងណាក្ដី ថ្នាក់លើរបស់ក្លឹបបិសាចក្រហម បានច្រានចោលគម្រោងនេះ ដោយមានក្ដីបារម្ភថា កីឡាកររូបនេះ អាចមានទម្រង់លេងល្អតែមួយរដូវកាលដូចជា Michael Ricketts ដែលទទួលបានឱកាសចូលលេងនៅក្នុងជម្រើសជាតិអង់គ្លេស ប៉ុន្ដែ អាជីពរបស់គេត្រូវធ្លាក់ចុះយ៉ាងរហ័ស។

ហើយ Man United កំពុងស្វែងរកកីឡាករ ដែលមានទម្រង់លេងប្រយុទ្ធមានភាពនឹងនរដូចទៅនឹង ខ្សែប្រយុទ្ធ Mohamed Salah របស់ក្រុម Liverpool ជាដើម។

photo of Mohamed Salah
ខ្សែប្រយុទ្ធ Mohamed Salah

បើតាមការរាយការណ៍របស់ The Athletic, Felix អាចនឹងក្លាយជាកីឡាកររបស់បិសាចក្រហម ដោយសារក្លឹបអង់គ្លេស មានការចាប់អារម្មណ៍ខ្លាំងទៅលើកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ។

អ្នកតំណាងរបស់ Man United ត្រូវបានរាយការណ៍ថា បានទៅពិភាក្សាជាមួយនឹង ថ្នាក់លើរបស់ក្លឹប Benfica សំរាប់ការដោះដូរ Felix ជាច្រើនលើកមកហើយកាលពីរដូវក្ដៅ ប៉ុន្ដែចុងក្រោយបែជាបោះបង់ទៅវិញ។

photo of Joao Felix
ខ្សែប្រយុទ្ធវ័យក្មេង Joao Felix

គួរបញ្ជាក់ថា Felix បានសំរេចចិត្តផ្ទេរទៅកាន់ Atletico Madrid ពីក្លឹប Benfica បន្ទាប់ពីក្លឹបអេស្ប៉ាញ បានចំណាយ ១២៦លានអឺរ៉ូ ដើម្បីផ្ដាច់កុងត្រាពីក្លឹបព័រទុយហ្គាល់៕