ក្រុមបិសាចក្រហម Manchester United នឹងត្រូវលេងជាមួយក្លឹបយក្សបារាំង Paris Saint-Germain ក្នុងប្រកួតក្របខ័ណ្ឌ Champions League វគ្គ 16 ក្រុមចុងក្រោយនារដូវថ្មីនេះ។

Man Utd ប៉ះ PSG វគ្គ16ក្រុមចុងក្រោយនៃពាន Champions League
Man Utd ប៉ះ PSG វគ្គ16ក្រុមចុងក្រោយនៃពាន Champions League

ការ​ចាប់​ឆ្នោត​ប៉ះ​ក្រុម​ខ្លាំង​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន​គិត​ថា​បិសាច​ក្រហម ​គ្មាន​ឱកាស​​អាច​យក​ឈ្នះ​លើ​ក្រុម PSG ​បាន​នោះ​ទេ។ ត្បិត​អី​ទាំង​កីឡាករ ​និង​ទម្រង់​លេង​របស់​ក្រុម​ផ្ទាល់ ​គឺ​ក្រុម Man Utd ​នៅ​ស្ទើរ​ណាស់​បើ​ប្រៀប​ជាមួយ​ក្រុម PSG ​។

ក្រុម​ទាំង​ពីរ​នឹង​ជួប​គ្នា​ជើង​ទី​មួយ​នៅ​ថ្ងៃ​ទី 12 ខែ កុម្ភៈ ឆ្នាំ 2019​ក្នុង​កីឡដ្ឋាន  Old Trafford។ សម្រាប់​ជើង​ទី​ពីរ​លេង​នៅ​ថ្ងៃ​ទី 6 មីនា ឆ្នាំ 2019 នៅកីឡដ្ឋាន Parc des Princes ប្រទេសបារាំងវិញ

ប្រភព៖ manchestereveningnews