ជាងពីរសប្តាហ៍មកហើយដែលក្លឹបបិសាចក្រហម Manchester United បានបញ្ចាក់ថាពួកគេបានយល់ព្រមកិច្ចព្រមព្រៀងជាមួយក្លឹប Shakhtar Donetsk ក្នុងគោលបំណងទិញខ្សែបម្រើ Fred ពីពួកគេ។

photo of Fred
Fred of Manchester United

ឥឡូវនេះពួកគេបានយកខ្សែបម្រើវ័យ 25ឆ្នាំរូបនេះក្លឹបអ៊ុយក្រែន Shakhtar Donetsk មកកាន់ទឹកដី Manchester United ជាផ្លូវការហើយនៅថ្ងៃព្រហស្បតិ៍ ក្នុងកិច្ចព្រមព្រៀងតម្លៃ 52លានផោន ជាមួយកិច្ចសន្យា5ឆ្នាំ រូបគេជាសមាជិកថ្មីទី2 របស់ Man Utd ក្នុងរដូវក្ដៅនេះ បន្ទាប់ពីខ្សែការពារវ័យក្មេង Diogo Dalot មកពីក្លឹប Porto ។

ការមកដល់នេះគឺ Man Utd ចង់អោយអ្នកគាទ្ររបស់បានដឹងពីការចុះហត្ថលេខាពិតប្រាកដជាមួយខ្សែបម្រើរូបនេះ គាត់នឹងហោះទៅប្រទេសរុស្ស៊ីវិញដើម្បីជួយប្រទេសជាតិលេង FIFA World Cup ៕

ប្រភពពី៖ Mirror