Man Utd ពិចារណាឱ្យកីឡាករវ័យក្មេងដ៏មានទេពកោសល្យ៣នាក់ចេញក្នុងខែមករាលើកិច្ចសន្យាខ្ចី
17 Oct 2019 - 00:37:49 SHARE

ក្លិប Manchester United ត្រូវបានរាយការណ៍ថាកំពុងពិចារណាអនុញ្ញាតឱ្យយុវជនដ៏មានទេពកោសល្យ៣រូបរួមមាន Angel Gomes, Tahith Chong និង James Garner ចាកចេញក្នុងខែមករាលើកិច្ចសន្យាខ្ចី។

Man Utd បានផលិតធនធានកីឡាករចេញពីថ្នាលរបស់ខ្លួនយ៉ាងគួរឱ្យសរសើរ ដែលបានឃើញកីឡាករមួយចំនួនដូចជា Marcus Rashford និង Scott McTominay ឡើងក្លាយជាកីឡាករជម្រើស១១នាក់ដំបូងក្នុងក្រុមធំនិងជាប់ជម្រើសជាតិ។

ថ្វីបើ Gomes, Chong និង Garner បានបង្ហាញសមត្ថភាពល្អក្នុងក្រុមធំរដូវកាលនេះក្នុងសម័យលោក Ole Gunnar Solskjaer ប៉ុន្តែក្លិបកំពុងពិចារណាឱ្យពួកគេទៅលេងនៅទីផ្សេងរយៈពេលខ្លីដើម្បីអភិវឌ្ឍខ្លួនបន្ថែមទៀត។
លោក Les Parry អ្នកចាត់ការផ្នែកគុណផលប្រកួតរបស់ Man Utd បាននិយាយតាមវិបសាយផ្លូវការរបស់ក្លិបថាក្រុមការងារលោកបានដៅកីឡាករបួនប្រាំរូបដែលប្រហែលចាកចេញក្នុងខែមករាលើកិច្ចសន្យាខ្ចី៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព