photo of David De Gea
អ្នកចាំទី David De Gea

Manchester United ជិតឈានដល់ការព្រមព្រៀងជាមួយអ្នកចាំទី David De Gea លើកិច្ចសន្យាថ្មីដែលមានប្រាក់ខែគោលស្មើ Paul Pogba។ នេះបើតាមការផ្សាយរបស់ The Guardian។

កុងត្រាបច្ចុប្បន្នរបស់អ្នកចាំទីជម្រើសជាតិអេស្ប៉ាញវ័យ២៨ឆ្នាំនៅ Manchester United នឹងអស់សុពលភាពនៅដំណាច់រដូវកាល២០១៩-២០នេះ។

photo of Paul Pogba
កីឡាករ Paul Pogba

តែសំណើថ្មីរបស់ Manchester United សម្រាប់ De Gea មានថ្លៃនឿយហត់គោល២៩០,០០០ផោនក្នុងមួយសប្ដាហ៍ស្មើខ្សែបម្រើ Paul Pogba ដែលជាកីឡាករថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រក្លិប។

De Gea បានផ្ទេរពី Atletico Madrid មក Manchester United ក្នុងឆ្នាំ២០១១ ហើយមកទល់ពេលនេះចូលលេងបាន៣៦៦ប្រកួតសម្រាប់ក្លិបនិងបានលើកពាន Premier League ម្ដងក្នុងឆ្នាំ២០១៣, FA Cup ម្ដង, League Cup ម្ដង និង Europa League ម្ដង។

photo of David De Gea
អ្នកចាំទី David De Gea

De Gea កន្លងមកត្រូវបាន Real Madrid ចង់បានយ៉ាងខ្លាំង តែក្រោយការទៅដល់ទីនោះរបស់ Thibaut Courtios មានន័យថាគេនឹងមិនទៅចូលរួមគូប្រជែងក្លិបចាស់របស់គេឡើយ។ មួយរយៈចុងក្រោយមានដំណឹងចចាមអារ៉ាមថា Paris St Germain និង Juventus ចាប់អារម្មណ៍រូបគេ៕