លោក Jose Mourinho បានចេញមកប្រយុទ្ធប្រឆាំង នឹងការសង្ស័យលើអនាគតរបស់គាត់នៅឯក្លឹប Manchester United ហើយបានទទូចថា គាត់អាចចេញប្រសិនបើ កិច្ចសន្យារយៈពេល 3 ឆ្នាំរបស់គាត់ហួសកំណត់។

photo of Jose Mourinho
Jose Mourinho​ of Manchester United

ទំនាក់ទំនងរបស់ Mourinho ជាមួយក្រុមប្រឹក្សា Old Trafford ត្រូវបានគេយល់ថា កំពុងតែស្ថិតក្នុងស្ថានភាពអន់ខ្សោយ បន្ទាប់ពីគាត់បានចោទសួរទៅលើការចំណាយរបស់ក្លឹប ខណៈដែល Man United បានធ្លាក់ចុះ 15 ពិន្ទុពីក្រុមមេដឹកនាំក្រុម Manchester City ។ ប៉ុន្តែគ្រូបង្វឹករបស់ក្លឹប Man Utd បានអះអាងថាគាត់គ្មានបំណងចាកចេញទេ ហើយគាត់ចាប់អារម្មណ៍ក្នុងការបន្តកិច្ចសន្យារបស់គាត់ ដែលនឹងផុតនៅខែមិថុនាឆ្នាំ 2019 ។

Mourinho បាននិយាយថា ប្រសិនបើអ្នកចង់សួរខ្ញុំផ្ទាល់ ប្រសិនបើអ្នកឃើញខ្ញុំនៅរដូវកាលក្រោយនៅ Manchester United ខ្ញុំអាចនិយាយថា ខ្ញុំនិងនៅទីនោះ ។ ដូចខ្ញុំបានប្រាប់នៅពេលខ្ញុំមកដល់ ខ្ញុំនឹងចាកចេញនៅពេលក្លឹបចង់ឱ្យខ្ញុំចាកចេញ ប៉ុន្តែឥឡូវនេះខ្ញុំគ្មានបំណងចង់ចាកចេញទេ។ ចេតនារបស់ខ្ញុំ គឺស្នាក់នៅទីនេះដើម្បីធ្វើការនិងកែលម្អ ហើយត្រឡប់ទៅរកជ័យជម្នះវិញ ។

ប្រភពពី៖ dailymail