ក្លិបបិសាចក្រហម Manchester United នឹងមិនលក់ខ្សែបម្រើ Paul Pogba នៅទីផ្សារដោះដូរកីឡាករនាខែមករានេះនោះឡើយប៉ុន្តែអនាគតរបស់គេនៅតែស្រពេចស្រពិលដដែល។

Paul Pogba
Paul Pogba

ខ្សែបម្រើរូបនេះនឹងអស់សុពុលភាពកុងត្រាត្រឹមរដូវក្ដៅឆ្នាំក្រោយនេះដោយកន្លងមក Man UTD ក៏បានព្យាយាមដាក់សំណើបន្តកុងត្រាថ្មីដល់គេដែរប៉ុន្តែ Pogba មិនបានផ្ដល់ចម្លើយទៅវិញទេ។

យោងតាមអ្នកកាសែត Fabrizio Romano គឺ Man UTD ពុំទាន់ទទួលបានសំណើពីក្លិបណាមួយក្នុងការទិញយក Paul Pogba ឡើយ ខណៈដែល ក្លិបបានទុកពេលឲ្យគេគិតរឿងបន្តកុងត្រាថ្មីរហូតដល់ខែកក្កដាឆ្នាំក្រោយ។

ខណៈនោះដែរ ក៏លេចឮពាក្យចចាមអារ៉ាមថា ក្លិប Real Madrid និង Paris Saint-Germain ជាក្លិបដែលចង់បាន Pogba ទាំងអស់៕