ក្លឹប​ Manchester United មិន​ច្បាស់​ថា​ខ្សែ​ប្រយុទ្ធ​ Cristinao Ronaldo នឹង​ចូល​រួម​ប្រកួត​ Pre-Season នៅ​ក្នុង​ខែ​នេះ​ឬ​ក៏​យ៉ាង​ណា​ទេ​ ខណៈ​កីឡាករ​រូប​នេះ​នៅ​តែ​បន្ត​អវត្តមាន​ពី​តារាង​ហ្វឹកហាត់​ Carrington ដោយ​យក​ហេតុ​មាន​ធុរៈ​នឹង​គ្រួសារ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Sky Sports ។

Cristinao Ronaldo
Cristinao Ronaldo

ការ​ចេញ​ដំណើរ​ទៅ​លេង​ក្នុង​ប្រកួត​ Pre-Season ប្រកួត​នៅ​ប្រទេស​ថៃ​ អូស្ត្រាលី​ ន័រវែស​ ក៏​ដូច​ជា​អង់គ្លេស​ផ្ទាល់​នឹង​ចាប់​ផ្ដើម​ចេញ​ពី​ដំណើរ​នៅ​ថ្ងៃ​សុក្រ​នេះ​។

បើ​តាម​ Daily Mail នៅ​ក្នុង​ថ្ងៃ​នេះ​កីឡាករ​ខាង​លើ​ត្រូវ​បាន​គេ​ប្រទះ​នៅ​ឯ​មជ្ឈមណ្ឌល​ហ្វឹកហាត់​​របស់​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ក្នុង​ទីក្រុង Lisbon ដោយ​​គេ​ទំនង​ជា​ចង់​ហ្វឹកហាត់​ម្នាក់​ឯង​​ដើម្បី​ពង្រឹង​កាយ​សម្បទា និង​បន្ត​តាម​ដាន​ពី​អនាគត​របស់​ខ្លួន។

Ronaldo ត្រូវ​បាន​គេ​ដឹង​ចង់​ចាកចេញ​ពី​ក្លឹប​ Man Utd ដោយ​តែ​ក្លឹប​ណា​និយាយ​ត្រូវ​ថ្លៃ​គ្នា​ គេ​នឹង​ទៅ​លេង​នៅ​ក្លឹប​នោះ​ ដោយ​នៅ​ពេល​នេះ​ភ្នាក់ងារ​កីឡាករ​របស់​គេ​គឺ​លោក​ Jorge Mendes បាន​កំពុង​ស្វះស្វែង​រក​។

មក​ទល់​នឹង​ពេល​នេះ​ក្លឹប​ដែល​កំពុង​ពិចារណា​ចង់​បាន​ Ronaldo គឺ​ Chelsea ៕