ក្រុម​បិសាច​ក្រហម Manchester United ​បាន​វាយ​បក​យក​ឈ្នះ​លើ​ក្រុម Brighton ​បាន​ក្នុង​លទ្ធផល ២-១ ​កាល​ពី​យប់មិញ​នេះ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ Premier League ​។

Rashford
Rashford

Danny Welbeck ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ឱ្យ​ក្រុម Brighton ​បាន​មុន​តាំង​ពី​នាទី​១៣ ​ដើម​តង់​ទី​១។ ​ក្រុម​បិសាច​ក្រហម ត្រូវ​ការ​ពេល​ដល់​នាទី​៦២ ​ទើប​មាន​ឱកាស​តាម​ស្មើ​វីញ​បាន ​ដោយ Rashford ​ជា​អ្នក​ធ្វើ​បាន​សម្រេច។ ​ការ​ប្រកួត​ឈាន​ដល់​នាទី​៨៣ ​Greenwood ​ក៏​សម្រេច​គ្រាប់​ទី​២​បាន​ទៀត​ឱ្យ​ក្រុម​របស់​លោក Ole ​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​នេះ​តែ​ម្ដង។

Greenwood
Greenwood

​ការ​ទទួល​បាន​៣​ពិន្ទូ​បន្ថែម​ទៀត​នេះ ​ក្រុម Man Utd ​ស្ថិត​នៅ​លេខ​២​ក្នុង​តារាង Premier League ​ដដែល ​ដោយ​ចាញ់​ពិន្ទុ​ក្រុម Manchester City ​ដល់​ទៅ​១៤​ពិន្ទុ​ឯ​ណោះ៕

Rashford and Cavani
Rashford and Cavani