photo of David de Gea
អ្នកចាំទី ​David de Gea

អ្នកចាំទីជម្រើសទី១ David de Gea របស់ក្រុមបិសាចក្រហម Manchester United កំពុងស្ថិតក្នុងភាពជាប់គាំងកិច្ចសន្យាជាមួយក្លិប ម្តងទៀតហើយម្តងទៀតស្របពេល ឥឡូវនេះកិច្ចសន្យារបស់ខ្លួនបានឈានដល់ឆ្នាំចុងក្រោយស្របពេលមានពាក្យចចាមអារាមជាច្រើនបានលើកឡើងថារូបគេអាចនិងចាកចេញពីទឹកដី Old Trafford នាពេលខាងមុខនេះ ក្រោយពីមានការចាប់អារម្មណ៏ពីក្លឹបធំៗ២គឺ Juventus និង Paris Saint-Germain។

គួរបញ្ជាក់ថាសុពលភាពនៃកិច្ចសន្យារបស់អ្នកចាំទីអន្តរជាតិអេស្បាញ De Gea នឹងត្រូវផុតកំណត់នៅរដូវក្តៅឆ្នាំនេះ ប៉ុន្តែក្លិបយក្សនៃក្របខ័ណ្ឌ Premier League បានព្យាយាមបញ្ចុះបញ្ចូលរូបគេអោយបន្តកិច្ចសន្យាថ្មីបន្ថែមទៀត។ យ៉ាងណាមិញប្រភពបានបន្តថាអតីតកីឡាករក្រុម At.Madrid រូបនេះនឹងចុះកុងត្រាថ្មីជាមួយក្លឹប ដើម្បីទទួលបានប្រាក់បៀរវត្សដូចទៅនឹង Paul Pogba ដែលមានតម្លៃពលកម្មខ្ពស់បំផុតក្នុងក្លឹប។

យោងប្រភពពី Manchester Evening News បានចុះផ្សាយថាៈ ទោះយ៉ាងណាការធ្វើបច្ចុប្បន្នភាព ជាផ្លូវការមិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេស្របពេលក្រុមបានកំនត់គោលដៅជ្រើសយកអ្នកចាំទីវ័យ២៧ Jan Oblak របស់ក្រុម At.Madrid។ និងជម្រើសទី២ គឺនាំយកមកវិញកីឡាករវ័យ ២២ឆ្នាំ Dean Henderson ដែលបច្ចុប្បន្នកំពុងលេងក្នុងលក្ខណ្ឌខ្ចីជើងជាមួយក្រុម Sheffield United។