ក្លិប Manchester United ត្រូវបានគេរាយការណ៍ថា បានធ្វើការស្នើ ទៅកាន់ Cristiano Ronaldo ដោយ ទទូចឲ្យរូបគេមកហ្វឹកហាត់ជាមួយក្រុមដើម្បីចូលរួមក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលនាៗ។

Cristiano Ronaldo
Cristiano Ronaldo

ជាការពិតណាស់ កាលពីដើមរដូវកាលមុន Ronaldo បានបង្កើតភាពភ្ញាក់ផ្អើលពេញពិភពបាល់ទាត់អំពីការវិលត្រឡប់មកកាន់ Man Utd វិញជាលើកទីពីរ ដោយ រូបគេបានរួមចំណែកទាត់បញ្ចូលទីបានបាន២៤គ្រាប់គិតគ្រប់ព្រឹត្តិការណ៍ ប៉ុន្តែ វាមិនគ្រប់គ្រាន់ក្នុងការជួយក្រុមឈ្នះពានរង្វាន់អ្វីមួយឡើយ សូម្បីតែកៅអីលេងក្នុងពានរង្វាន់ Champions League ក៏គ្មានទៀត ដែលជាហេតុធ្វើឲ្យថ្មីៗនេះលេចឮព័ត៌មានថារូបគេប្រកាសចង់ចាកចេញពីក្លិនប្រសិនបើមានក្រុមណាមួយផ្តល់សំណើចង់បានរូបគេ។

យ៉ាងណាក៏ដោយ បើយោងតាមការចុះផ្សាយរបស់ The Mirror បានលើកឡើងថា Man Utd ពុំមានបំណងដើម្បីលក់ Ronaldo ឡើយ ហើយ ក្លិបក៏បានរាយការណ៍ប្រាប់ទៅកាន់គេចាំបាច់ត្រូវតែចូលរួមការប្រកួតមុនបើករដូវកាលនៅប្រទេសថៃ និង ប្រទេសអូស្រ្តាលី ដោយ ការចេញដំណើរមកកាន់ប្រទេសថៃនឹងធ្វើឡើងនៅថ្ងៃសុក្រនេះ៕