ក្រុមបាល់ទាត់បិសាចក្រហម Manchester United បានបន្តដំណើរឡើងទៅជុំទី៤ នៃពានរង្វាន់លំដាប់ទី២ អង់គ្លេស FA Cup ទៀត ក្រោយទម្លាក់គូប្រជែង Wolverhamton Wanderers ក្នុងលទ្ធផល ១-០ នាយប់មិញនេះនៅកីឡដ្ឋាន Old Trafford។

Manchester United Vs Wolverhampton
Manchester United Vs Wolverhampton

១គ្រាប់ជ័យជម្នះសម្រាប់ក្រុមរបស់លោក Ole កើតឡើងនៅនាទីទី៦៧ ពីការស៊ុតរបស់កីឡាករ Juan Mata ក្នុងជើងទី២ កាត់សេចក្តី បន្ទាប់ពីរក្សាលទ្ធផល ០-០ ក្នុងជើងទី១ នៅទឹកដីរបស់ក្រុម Wolves។

Manchester United Vs Wolverhampton
Manchester United Vs Wolverhampton

ក្នុងជំនួបដ៏តានតឹងនោះដែរ ក្រុមភ្ញៀវ Wolves មានឱកាសនាំមុខ ១គ្រាប់មុនតាំងពីដើមវគ្គទី១ មកម្ល៉េះពីការស៊ុតរបស់កីឡាករខ្សែប្រយុទ្ធ Pedro Neto តែត្រូវបាន VAR បដិសេធវិញ ដោយសារតែបាល់ប៉ះដៃក្នុងប្រអប់គ្រោះថ្នាក់។

Manchester United Vs Wolverhampton
Manchester United

Manchester United ត្រូវប៉ះគូប្រជែងក្នុងជុំទី៤ នៃពាន FA Cup ក្រោយជំនួបកាត់សេចក្តីរវាងក្រុម Watford ប៉ះ Tranmere ដែលត្រូវបានលើកពេលប្រកួត ដោយសារតែភ្លៀងធ្លាក់ខ្លាំងពេកកាលពីរាត្រីថ្ងៃអង្គារកន្លងទៅ ក្រោយពេល Man Utd ត្រូវធ្វើដំណើរទៅប៉ះម្ចាស់ផ្ទះ ហង្សក្រហម Liverpool រាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះក្នុង Premier League ប្រចាំសប្តាហ៍ទី២៣ ជើងទី២ នៅកីឡដ្ឋាន Anfield៕