ក្លិបបិសាចក្រហម​ Manchester United អាចនឹងអវត្តមានកីឡាករចំនួន ៦រូបសម្រាប់ការប្រកួតពានរង្វាន់ Europa League ជាមួយ Partizan នៅយប់ថ្ងៃព្រហស្បត្តិ៍នេះ។

photo of Manchester United
Manchester United
ក្រុមរបស់លោក Ole Gunnar Solskjaer នឹងកក់កៅអីវគ្គ ៣២ក្រុមចុងក្រោយ បើសិនជាអាចយក ៣ពិន្ទុបានពីជើងខ្លាំងស៊ែប៊ី Partizan យប់នេះ។ យ៉ាងណាមិញ បើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងប្រទេសអង់គ្លេស មានកីឡាករដល់ទៅ៦រូបដែលមិនបានចូលរួមហ្វឹកហាត់ផ្លូវការនៅថ្ងៃពុធម្សិលមិញ។
photo of Ole Gunnar Solskjaer
Ole Gunnar Solskjaer

ក្នុងនោះខ្សែការពារ Eric Bailly និង Paul Pogba ត្រូវបានគេដឹងថាមានបញ្ហារបួស ខណៈកីឡាករ ៤រូបផ្សេងទៀតរួមមាន Victor Lindelof, Nemanja Matic, Axel Tuanzebe និង Angel Gomos។

Eric Bailly, Paul Pogba
Eric Bailly និង Paul Pogba

ប៉ុន្តែគេក៏សង្កតឃើញមានការត្រឡប់មកវិញពីសំណាក់ខ្សែការពារឆ្វេង Luke Shaw ផងដែរក្រោយពីចាកឆ្ងាយពីទីលានរយៈពេល ២ខែ៕