បើ​តាម​របាយការណ៍​ចុង​ក្រោយ​ពី Express របស់​អង់គ្លេស​បាន​ចុះ​ផ្សាយ​ថា​ក្លឹប​បិសាច​ក្រហម Manchester United កំពុង​ចាប់​អារម្មណ៍​លើ​កីឡាករ Philippe Coutinho នៃ​ក្លឹប FC Barcelona ដែល​ថា​នឹង​មាន​តម្លៃ​ខ្លួន​ត្រឹម ៧៧ លាន​ផោន​នា​បញ្ចប់​រដូវ​កាល ២០១៩/២០ នេះ។

Philippe Coutinho with Ole Gunnar Solskjaer
លោក Ole Gunnar Solskjaer និង កីឡាករ Philippe Coutinho

ជា​តម្លៃ​ខាត​ដើម​មិន​ចេះ​តិច​លាន ក្រោយ​ទម្រង់​លេង​របស់ Coutinho មាន​ការ​ធ្លាក់​ចុះ​មិន​សម​នឹង​តម្លៃ ហើយ​សព្វថ្ងៃ​ក៏​កំពុង​ខ្ចី​ជើង​ឲ្យ​ទៅ Bayern Munich។ តម្លៃ​ដើម​កាល​ពី​ដំបូង​ឡើយ​គឺ​អ្នក​មាន​បុណ្យ​ទិញ​ចេញ​ពី​ហង្ស​ថ្លៃ​ប្រមាណ ១៤២ លាន​ផោន​នា​ខែ​មករា ឆ្នាំ ២០១៨។

photo of Philippe Coutinho
ខ្សែបម្រើ-ប្រយុទ្ធស្លាបប្រេស៊ីល Philippe Coutinho

បញ្ជាក់​ថា Coutinho រក​បាន ៤១ គ្រាប់​នៅ​ការ​បង្ហាញ​ខ្លួន​ ១៥២ លើក​សរុប​អំឡុង​ពេល​លេង​នៅ Premier League និង​ធ្លាប់​ជាប់​ឈ្មោះ​នៅ PFA Team of the Year ប្រចាំ​ឆ្នាំ ២០១៥ ទៀត​ផង។ លុះ​ផ្លាស់​មក​អេស្ប៉ាញ​រូប​គេ​មិន​សូវ​ជា​លេង​បាន​ល្អ​ឲ្យ Barca ទេ ហើយ​នៅ​ការ​បង្ហាញ​ខ្លួន​ឲ្យ​ក្លឹប​អាល្លឺម៉ង់​រក​បាន ៦ គ្រាប់​និង Assist ៦ លើក​នៅ ១៩ ប្រកួត​សរុប។

photo of Philippe Coutinho
កីឡាករ Philippe Coutinho

យ៉ាងណាមិញ​យើង​នឹង​រង់ចាំ​អុត​មើល​លទ្ធផល​ជាក់ស្តែង​ថា​តើ Bayern Munich ឬ Man Utd ជា​អ្នក​ចរចា​យក Coutinho បាន​សម្រេច​នោះ ស្រប​ពេល​ដែល​បិសាច​ក៏​ទើប​តែ​ចាយ​លុយ​ធំ​ទិញ Bruno Fernandes ​អស់​ខ្ទង់ ៥០ លាន​ផោន​រួច​មក​ហើយ៕