Man Utd មិនដក Ole ចោលឡើយ ដោយចាំមើល ៣ប្រកួតទៀតសិន
27 Oct 2021 - 17:20:40 SHARE
ក្រុមបិសាចក្រហម Manchester United បានសម្រេចជាផ្លូវការហើយមិនបណ្ដេញលោក Ole Gunnar Solskjaer ចេញពីតំណែងនោះទេ ដោយរង់ចាំមើល៣ប្រកួតទៀតសិន។

ក្រោយពីលេងចាញ់ Liverpool ទក់សាច់មក ថ្នាក់ដឹកនាំក្រុមបិសាចក្រហមបានបើកការប្រជុំភ្លាម ព្រោះចង់ស្វែងរកដំណោះស្រាយរឿងលេងមិនល្អនេះ។ តែយ៉ាងណា បើតាមការប្រជុំសម្រេចមក គឺថ្នាក់ដឹកនាំក្លឹបបន្ដផ្ដល់ទំនុកចិត្តលើអ្នកចាត់ការ Ole ដដែល ខណៈដែលបុគ្គលិកមានឥទ្ធិពលដូចជា Sir Alex Ferguson វិញ ក៏បន្ដចង់ផ្ដល់ពេលវេលាដល់អ្នកចាត់ការន័រវែសនេះបន្ដិចទៀតដែរ។
ដោយតាមគម្រោង ពួកគេចង់ឃើញការដឹកនាំរបស់លោក Ole ទល់ក្រុម Spurs នៅចុងសប្ដាហ៍នេះ ឬអាចដល់ការប៉ះ Atalanta និង Man City ថែមទៀត ទើបធ្វើការសម្រេចចិត្ត៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព