ខ្សែប្រយុទ្ធ Cristiano Ronaldo អាចនឹងចាកចេញពីក្លឹប Juventus ។ នេះយោងតាមសារពត៍មាន ESPN បាននិយាយថាភ្នាក់ងាររបស់ Cristiano កំពុងពិភាក្សាអំពីអនាគតរបស់គេជាមួយក្លឹបប៉ុន្តែក៏មានទំនាក់ទំនងជាមួយក្រុមផ្សេងទៀតផងដែរ។

Cristiano Ronaldo
Cristiano Ronaldo

ក្រុមបិសាចក្រហម Manchester United, Real Madrid និង PSG ត្រូវបានទាក់ទងដើម្បីពិនិត្យមើលថាតើកីឡាករសញ្ជាតិព័រទុយហ្កាល់រូបនេះគឺជាផ្នែកមួយនៃផែនការរបស់ក្លឹបទាំងនោះដែរឬទេ។ ខណះមានការកត់សម្គាល់ថា Cristiano Ronaldo ទំនងជាមិនធ្វើការសម្រេចចិត្តលើកន្លែងដែលគាត់មានបំណងបន្តអាជីពរបស់គាត់រហូតដល់ការប្រកួតជើងឯកអឺរ៉ុប EURO 2020 បានបញ្ជប់។

ការចាកចេញរបស់ Ronaldo មិនត្រូវបានគេច្រានចោលនោះទេប៉ុន្តែការទាមទារហិរញ្ញវត្ថុរបស់ Juventus និងការទាមទារហិរញ្ញវត្ថុរបស់កីឡាករមានលក្ខណះហួសហេតុពេកដោយសារតែវិបត្តិដែលបណ្តាលមកពីជំងឺរាតត្បាត Covid 19 ។