Man Utd Vs Chelsea ដើម្បីប្រជែងផ្ទេរយក Moussa Dembale របស់ក្លឹប lyon
ក្លឹប Man Utdបានចូលរួមប្រជែងជាមួយក្លឹប Chelsea ដើម្បីផ្ទេរកីឡាករ Moussa Dembeleរបស់ក្លឹប Lyon ។ Man Utdគ្រោងនឹងដាក់សំណើបឋម៤៣លានផោនសម្រាប់Dembele។

ក្រុម Man Utdកាន់តែមានបញ្ហាប្រព័ន្ធប្រយុទ្ធកាលពីសប្តាហ៍កន្លងទៅ បន្ទាប់ពីកីឡាករMarcus Rashfordរងរបួស ហើយខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះនឹងអវត្តមានរហូតដល់បីខែ។

ខ្សែប្រយុទ្ធវ័យ២២ឆ្នាំរូបនេះមានបញ្ហារបួសខ្នងមួយរយៈមកហើយ ដែលធ្វើឲ្យក្រុមរបស់លោក Ole Gunnar Solskjaerនៅសល់តែកីឡាករ Anthony Martial និងMason Greenwood ប៉ុណ្ណោះជាជម្រើសខ្សែប្រយុទ្ធរបស់លោក។

ដើម្បីចង់សម្រាលបន្ទុកលើ Martial និង Mason លោក Solskjaer បានបង្វែងចំណាប់អារម្មណ៍មកលើ Dembele។កីឡាករវ័យ២៣ឆ្នាំរូបនេះ ដែលក៏ជាគោលដៅរបស់ក្លឹប Chelsea ផងដែរនោះ រកបាន១៣គ្រាប់ក្នុងការបង្ហាញមុខ២៨លើកនៅគ្រប់ការប្រកួតនៅរដូវកាលនេះ។ទោះបីជាណាប្រធានក្លឹប Lyon បានបដិសេធមិនលក់ Dembele នៅខែមករានេះទេ៕