photo of Manchester City
Manchester City ឈ្នះជើងឯក Premier League ជាផ្លូវការ

ក្រុមមេឃខៀវ Manchester City ឈ្នះជើងឯក Premier League រដូវកាលនេះ ជាផ្លូវការខណៈដែលនៅសល់តែ5ប្រកួតទៀតឯណោះ។ បន្ទាប់ពី Manchester United ភ្លាត់ស្នៀតចាញ់ West Brom ក្នុងផ្ទះខ្លួនឯងដោយលទ្ធផល 0ទល់នឹង1 ក្នុងការប្រកួតយប់មិញនេះ ។

ឆ្លង​កាត់ ​33​ប្រកួត ក្រុមលេខ2 Man Utd ពេលនេះនៅពីក្រោមក្រុមលោក Pep Guardiola 16ពិន្ទុ ខណៈ Premier League នៅសល់តែ5 ប្រកួតទៀតឯណោះ។

ការឈ្នះពានក្របខ័ណ្ឌ Premier League កាលពីយប់មិញនេះ  វាគឺជាពានលើកទី 24 របស់លោក Pep Guardiola ក្នុងការដឹកនាំជាគ្រូបង្វឹក ៕

ប្រភពពី៖ bbc