Photo of Manchester City
Pep Guardiola caoch of Manchester City

ក្រុម Manchester City បានទទួលជ័យជម្នះ 13 ប្រកួតជាប់ៗគ្នាក្នុងក្របខ័ណ្ឌ Premier League ខណៈដែលពួកគេបានស៊ុតបាល់បញ្ចូលទីមួយគ្រាប់ដើម្បីផ្តួលក្រុម West Ham 2-1 នៅឯកីឡដ្ឋាន Etihad កាលពីថ្ងៃអាទិត្យ ។

ខ្សែបម្រើ Irons បានបង្កើតឱកាសល្អប្រសើរនៅក្នុងតង់ទី 1 និងបានផ្ដល់គ្រាប់បាល់ក្នុងការប្រកួត 1-0 តាមរយៈការរកបាន 1 គ្រាប់របស់ Angelo Ogbonna អោយ West Ham នាំមុខ ប៉ុន្តែក្រុមរបស់លោក Pep Guardiola មើលទៅកាន់តែមានគ្រោះថ្នាក់នៅក្នុងតង់ទី 2 ហើយ Nicolas Otamendi បានស៊ុតបាល់តាមស្មើនៅនាទីីទី 12  ក្រោយពីការចាប់ផ្តើមឡើងវិញមុនពេលកីឡាករ David Silva បានបញ្ចប់ ការរកគ្រាប់បាល់ទី 2 អោយ Man City នៅនាទីថែមម៉ោងចុងក្រោយ។

Manchester City បានបង្កើតកំណត់ត្រាថ្មីមួយ ដើម្បីរក្សាការនាំមុខ 8 ពិន្ទុរបស់ពួកគេលើក្រុម Manchester United ។

ប្រភពពី៖ foxsportsasia