photo of​ Pep Guardiola
​លោក​ Pep Guardiola

ក្លឹប​ម្ចាស់​ជើង​ឯក​ Premier League ​​មេឃ​ខៀវ​ Manchester City ​​កំពុង​ត្រៀម​ទឹក​ប្រាក់​ដ៏​ច្រើន​ ១០០​ លាន​ផោន (១២៩ លាន​ដុល្លារ) ​​ដើម្បី​ទិញ​កីឡាករ​ថ្មី​ចូល​នៅ​ខែ​មករា​ខាង​មុខ​នេះ​ ក្នុង​គោល​បំណង​​ប្រកួត​ប្រជែង​យក​ពាន​ជាមួយ​ Liverpool។ នេះ​បើ​តាម​ Sport Mail។

ក្រុម​របស់​លោក​ Pep Guardiola ​​បាន​ចាញ់​ក្រុម​លោក​ Jurgen Klopp ​​៣-១ នៅ​កីឡដ្ឋាន​ Anfield ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​គម្លាត​ពី​ហង្ស​ក្រហម​ ដល់​ទៅ​ ៩​ ពិន្ទុ គិត​ត្រឹម​សប្តាហ៍​ទី​១២​​នេះ។ យ៉ាងណាក្តី Pep ​​យល់​ថា ​​ពេល​វេលា​នៅ​វែង​ឆ្ងាយ​ទៀត​ ដូច្នេះ​បើ​ Man City ​​អាច​បាន​កីឡាករ​ល្អៗ​បន្ថែម​ នោះ​​ប្រហែល​ជា​អាច​ការពារ​ជើង​ឯក​បាន​ទៀត​ នៅ​រដូវ​កាល​នេះ៕