Manchester United ត្រូវបានរាយការណ៍ថាត្រៀមនឹងចំណាយលុយចំនួន៩០លានផោន ក្នុងការចុះកិច្ចសន្យាកីឡាករពីររូប Sean Longstaff និង Moussa Dembele នាខែមករា ខាងមុខនេះ។

ក្រុមបិសាចក្រហម នៅតែត្រូវការបន្ថែមទៀត បន្ទាប់ពីការចាប់ផ្តើមរដូវកាលដ៏លំបាកហើយលោក Ole Gunnar Solskjaer បានត្រៀមចំណាយច្រើនដើម្បីបង្កើនឱកាស Top 4។

Longstaff និង Dembele ស្ថិតក្នុងចំណោមកំពូលតារាងបញ្ជីដែលចង់បានហើយរំពឹងថានឹងត្រូវចំណាយប្រហែល ៩០ លានផោន ដោយលោក Ed Woodward បានប្រាប់ Solskjaer ថាគាត់នឹងត្រូវបានគាំទ្រដោយថវិកាដ៏សំខាន់។

photo of Sean Longstaff
Sean Longstaff
photo of Moussa Dembele
Moussa Dembele

ខ្សែប្រយុទ្ធ Moussa Dembele វ័យ២៣ឆ្នាំ របស់ក្លិប Lyon អាចនឹងមានតម្លៃខ្លួនប្រហែល ៥០លានផោន។ ស្របពេល Longstaff វ័យ២១ឆ្នាំ របស់ Newcastle United តម្លៃខ្លួន ៥៥ លានផោន កាលពីរដូវក្តៅ ប៉ុន្តែវិបត្តិនាពេលបច្ចុប្បន្ន និងកង្វះសាច់ប្រាក់ បានធ្វើឱ្យ Woodward ជឿថាអាចត្រូវបានព្រមព្រៀងគ្នាប្រហែល ៤០ លានផោន នាពេលទីផ្សារដោះដូរបើកម្តងទៀត។